Friday, June 19, 2015

តើកុំព្យូទ័រមានប៉ុន្មានជំនាន់ ? និងមានប៉ុន្មានប្រភេទ?

កុំព្យូទ័រមាន ៥ ជំនាន់៖
 - ជំនាន់ទី១ ៖ កុំព្យូទ័រដែលប្រើបច្ចេកវិទ្យា Vacuum Tube ដែលមានសមត្ថភាពក្នុងការគណនា ៥០០ដងក្នុងមួយវិនាទី និងអាចធ្វើប្រមាថវិធីក្នុងល្បឿន ០,២ millisecond និងមានទំហំធំ។
​-​ជំនាន់ទី២​ ៖​ កុំព្យូទ័រដែលប្រើបច្ចេកវិទ្យា Transistor ដែលមានសមត្ថភាពក្នុងការគណនាបាន ពី២០០០០០ ទៅដល់ ២៥០០០០ ក្នុងមួយវិនាទី។
​ -ជំនាន់ទី៣ ៖ កុំព្យូទ័រដែលប្រើបច្ចេកវិទ្យា  Inter grade Circuitry ជំនួសវិញ។
 -ជំនាន់ទី៤ ៖ កុំព្យូទ័រដែលប្រើបច្ចេកវិទ្យា ដោយបន្ថែម  ទៅលើ  ដើម្បីបង្កើនកម្មវិធីចំរុះ និង អាចរក្សាទុកអង្គចងចាំជាក់ស្តែង។
 -ជំនាន់ទី៥ ៖ គេអភិវឌ្ឍន៍សមត្ថភាពកុំព្យូទ័រអោយមានល្បឿនគណនា ពី ៣ ទៅ ៥លានដងក្នុង មួយវិនាទី និងអាចទទួលពាក្យបញ្ជាពី ១០ ទៅ ១៥លានដងក្នុងមួយវិនាទី។
កុំព្យូទ័រមាន ៤ ប្រភេទ៖
- Microcomputer Systems  ៖ គឺជាកុំព្យូទ័រដែលអាចដាក់នៅក្បែរតុ រឺលើតុ ឬក៏អាចយកខ្លួនបានដែរ មានដូចជា៖ Desktop PCs , Tower PCs , Notebook (laptop computer) , Personal Digital Assistants។
-Mid-range Systems ៖ គេហៅថា minicomputer ដែលត្រូវបានគេប្រើក្នុងប្រព័ន្ធមួយចំនួនសម្រាប់ សាកលវិទ្យាល័យ រោងចក្រ មន្ទីរពិសោធន៍ ហើយពួកវាអាចជា server ដែលប្រើសម្រាប់រៀបចំ​បណ្តាញផ្ទៃក្នុងរបស់ក្រុមហ៊ុន ឬក៏ បង្កើតវេបសាយ។
-Mainframe Systems ៖ គេប្រើប្រាស់ក្នុងលក្ខខណ្ឌជា terminal​ ដែលមានផ្ទាំងបង្ហាញរួបភាព និង keyboard ដែលអាចបញ្ចូល និង បញ្ចេញទិន្នន័យតែមិនអាច ដំណើរការទិន្នន័យដោយខ្លូនឯងទេ។​ហើយម៉ាស៊ីននេះអាចដំណើរការពាក្យបញ្ជារាប់ពាន់លានក្នុងមួយវិនាទី។
-Super Computer ៖ ជាម៉ាស៊ីន ដែលមានសមត្ថភាពខ្ពស់ដែលមាន Processor រាប់ពាន់អាចគណនា បានពី ៣ ទៅ៤ កោដលានដងក្នុងមួយវិនាទី លឿនបំផុត។គេប្រើសម្រាប់ការរុករករ៉ែ និងស្រាវជ្រាវ វុធនុយក្លេអ៊ែរ និងការងារធំៗ។

No comments:

Post a Comment